Logo

ប្រការ និងលក្ខខណ្ឌប្រើប្រាស់

8/26/2025, 4:48:30 AM

            លោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ របស់ ដឹរៀល រីវើត មុនពេលលោកអ្នកធ្វើការសម្រេចចិត្តបង្ហាញពីទិន្នន័យទៅកាន់ ដឹរៀល រីវើត រួមទាំងការប្រើប្រាស់។

 

និយមន័យ

ខមបូ ផៅវ័រ អ៊ិនធើណេសិនណល ឯ.ក ដែលហៅថា (“ក្រុមហ៊ុន”)​ បានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តដែលមានឈ្មោះថា ដឹរៀល រីវើត ហៅថា​ (“ដឹរៀល រីវើត”) ដើម្បីដាក់ឱ្យដៃគូពាណិជ្ជកម្មអាចដាក់លក់ផលិតផលរបស់ខ្លួននៅក្នុងប្រព័ន្ធឌីជីថលបាន។  ការយល់ព្រមឱ្យ ដឹរៀល រីវើត បើកបង្ហាញទិន្នន័យ ឬរួមទាំងការប្រើប្រាស់កម្មវិធីនោះមានន័យថាលោកអ្នកបានយល់ព្រមឱ្យក្រុមហ៊ុន។ មានសិទ្ធិក្នុងការរក្សាទុកទិន្នន័យទាំងនោះនៅក្នុងប្រព័ន្ធបណ្ដាញរបស់ក្រុមហ៊ុន។

 

កម្មវិធីភក្តីភាព

កម្មវិធីភក្ដីភាពត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយអ្នកលក់រាយ ឬអាជីវកម្មក្នុងការរក្សាអតិថិជន និងលើកទឹកចិត្តឱ្យអតិថិជនទិញម្តងហើយម្តងទៀត ដោយផ្តល់ជូននូវពិន្ទុដែលអាចយកមកធ្វើការទូទាត់ទិញទំនិញបាន។

ដឹរៀល រីវើត

កម្មវីធីសម្រាប់ទូរស័ព្ទដែលលោកអ្នកអាចដោនឡូតពី App Store ឬ Google Play បាន។ ​មានមុខងារទូទាត់តាមទូរស័ព្ទដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដឹរៀល រីវើត អាចទូទាត់ ឬទិញទំនិញនានាដោយប្រើប្រាស់គណនី ដឹរៀល​​​ រីវើត របស់ខ្លួន នៅតាមហាង ឬអាជីវកម្មនានាដែលជាដៃគូ ដោយការស្គេនកូដ QR។

ពិន្ទុ

ពិន្ទុគឺជាប្រភេទរង្វាន់ដែលអាជីវកម្មផ្តល់ឱ្យនៅក្នុងកម្មវិធី ដឹរៀល​​ រីវើត, ហើយវាអាចមានតម្លៃ គោរពតាមការកំណត់នៅក្នុងកម្មវិធី​ (អាចទូទាត់ទិញដោយប្រើពិន្ទុ)។

ព័ត៌មានផ្ទាល់ខ្លួន

សំដៅលើព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់មកកាន់ ដឹរៀល​​ រីវើត ប៉ុន្តែមិនកំណត់ត្រឹមតែឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងអ៊ីមែល។

 

ការពិពណ៌ពីសេវាកម្ម

                 មុខងារសំខាន់ៗរបស់កម្មវិធី ដឹរៀល រីវើត រួមមាន៖

១.  ​ផ្តល់សេវាកម្មអតិថិជនរបស់ក្រុមហ៊ុនដើម្បីចុះឈ្មោះចូលជាសមាជិក

២.    ពិនិត្យមើលសមតុល្យពិន្ទុ

៣.     ផ្ទេរពិន្ទុ

៤.    ត្រួតពិនិត្យពិន្ទុនៅសល់

៥.     ត្រួតពិនិត្យពិន្ទុដែលជិតអស់សុពលភាព

៦.    គ្រប់គ្រងពិន្ទុសន្សំដោយវិធីផ្សេងៗ

៧.    ទំនាក់ទំនង

៨.    កែប្រែទិន្នន័យផ្ទាល់ខ្លួនរួមទាំងពត៌មានពិន្ទុនៅក្នុងម៉ាកយីហោផ្សេងៗដែលជាដៃគូសហការ

៩.   ​ ពិនិត្យទៅលើការបញ្ចុះតម្លៃ និងម៉ាកយីហោដែលបានចូលរួមសហការ

១០.    ពិនិត្យមើលព័ត៌មានលម្អិតអំពីប្រតិបត្តិការទាំងអស់

 

លក្ខខណ្ឌនៃការប្រើប្រាស់

     លោកអ្នកប្រើប្រាស់/សមាជិកត្រូវអាន និងសិក្សាលក្ខខណ្ឌនៃការប្រើប្រាស់ឱ្យបានលំអិត លោកអ្នកត្រូវបាន ទទួលស្គាល់ថាៈ បានអាន និងទទួលយកនូវលក្ខខណ្ឌនៃការប្រើប្រាស់នៅក្នុងកម្មវិធី រួមទាំងការផ្តល់ព័ត៌មានដែលចាំបាច់ទៅកាន់ ដឹរៀល រីវើត មុនពេលចូល និងប្រើប្រាស់កម្មវិធី ដឹរៀល រីវើត, ហើយលោកអ្នកទទួលស្គាល់ថាខ្លួនបានព្រមព្រៀងទៅលើការភ្ជាប់កាតព្វកិច្ចស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ដឹរៀល រីវើត រក្សាសិទ្ធិគ្រប់យ៉ាងក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬលុបនូវផ្នែកណាមួយនៃលក្ខខណ្ឌប្រើប្រាស់ទាំងនេះនាពេលណាមួយ​ ដែលការផ្លាស់ប្តូរនោះនឹងត្រូវមានសុពលភាពភា្លម បន្ទាប់ពីការបង្ហោះនៅលើគេហទំព័រនេះ។

      ខ្ញុំបាទ/នាងខ្ញុំមានគោលបំណងស្នើសុំប្រើប្រាស់កម្មវិធី ដោយបានអានលក្ខខណ្ឌ និងទទួលស្គាល់នៅគោលការណ៍ដូចខាងក្រោម៖​

                  ១.  ​ អ្នកស្នើសុំប្រើប្រាស់អាចចុះឈ្មោះចូលប្រើប្រាស់កម្មវិធីបានដោយត្រូវផ្ដល់ព័ត៌មាន តាមដែលក្រុមហ៊ុនបានកំណត់ដូចជាលេខទូរស័ព្ទ សារអេឡិចត្រូនិក គោត្តនាម និងនាម  ថ្ងៃ

                  ខែឆ្នាំកំណើត ដោយអ្នកប្រើប្រាស់មាន     កាតព្វកិច្ច និងអនុវត្តតាមលក្ខខណ្ឌនៃការ ប្រើប្រាស់។

                ​        ២.    អ្នកស្នើសុំប្រើប្រាស់ត្រូវតែធ្វើការបញ្ជាក់ការប្រើប្រាស់តែ០១(មួយ)ដងគត់ តាមរយៈលេខកូដសម្ងាត់ប្រាំមួយខ្ទង់(OTP) ដែលយើងបានបញ្ជូនទៅកាន់អ្នកប្រើប្រាស់តាមរយៈលេខ

                        ទូរស័ព្ទ ឬ តាមរយៈសារអេឡិចត្រូនិក  ដែលអ្នកស្នើសុំប្រើប្រាស់បានកំណត់ក្នុងការស្នើសុំជាសមាជិក ដោយអ្នកស្នើសុំប្រើប្រាស់មានកាតព្វកិច្ច និងត្រូវអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើ

                        ប្រាស់។

              ​​         ​​ ៣.    អ្នកប្រើប្រាស់ដែលមានគោលបំណងចង់ចុះឈ្មោះជាសមាជិកត្រូវតែធ្វើការចុះឈ្មោះ ដោយផ្ដល់នៅព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនបានកំណត់ រួមទាំងត្រូវទទួលបានការអនុម័ត​

                     ​   ពីក្រុមហ៊ុនដើម្បីឱ្យក្លាយទៅជាសមាជិកដោយអ្នកប្រើប្រាស់ ត្រូវមានកាតព្វកិច្ច និងអនុវត្តតាមគោលការណ៍រួមទាំងលក្ខខណ្ឌនៃការប្រើប្រាស់ដែលបានកំណត់។

                        ៤.    អ្នកប្រើប្រាស់/សមាជិក សូមបញ្ជាក់ថារាល់ព័ត៌មានដែលបានផ្ដល់ឱ្យក្រុមហ៊ុននៅក្នុងកម្មវិធីជាព័ត៌មានដែលត្រឹមត្រូវគ្រប់ពេញលេញ ដោយរួមទាំងព័ត៌មានបទដ្ឋានសម្រាប់

                        អ្នកប្រើប្រាស់និងព័ត៌មានដោយលំអិតសម្រាប់សមាជិកប្រើប្រាស់បានគ្រប់ពេលវេលានិងយល់ព្រមថាលេខទូរស័ព្ទឬសារអេឡិចត្រូនិកផ្ទាល់ខ្លួននេះនឹងប្រើប្រាស់សម្រាប់ការចូលប្រើ

                        ប្រាស់កម្មវិធីសន្សំពិន្ទុ ថែមទាំងមិនបានកំណត់ថាប្រើប្រាស់បានត្រឹមតែការទំនាក់ទំនង។

                        ៥.    អ្នកប្រើប្រាស់/សមាជិកយល់ព្រម និងទទួលស្គាល់ថាក្រុមហ៊ុនមិនបានផ្ដល់ភាពធានានៃភាពពេញលេញរបស់ខ្លឹមសារដែលបានប្រាកដនៅក្នុងកម្មវិធីដែលបានបង្ហាញថាគ្មាន

                         មេរោគ ឬ ផ្សេងៗដែលអាចបង្ករបញ្ហាដល់ឧបករណ៍ប្រើប្រាស់របស់អ្នក។

                        ៦.    សមាជិកយល់ព្រម និង ទទួលស្គាល់ថាមុននឹងធ្វើប្រតិបត្តិការអ្វីៗនៅក្នុងកម្មវិធី សមាជិកត្រូវតែត្រួតពិនិត្យឈ្មោះ លេខសម្គាល់សមាជិក និង ពិន្ទុដែលបានដាក់បង្ហាញនៅលើ

        ​​                កម្មវិធី, ​កម្មវិធីនឹងធ្វើការផ្ញើសារតាមអាសយដ្ឋាន​ដែលបានកំណត់នៅក្នុងព័ត៌មានផ្ទាល់ខ្លួន រាល់ពេលក្រោយពីលោកអ្នកបានធ្វើប្រតិបត្តិការណាមួយ។

                        ៧.    សមាជិកយល់ព្រមក្នុងការត្រួតពិនិត្យលក្ខខណ្ឌពាក់ព័ន្ធនឹងផលប្រយោជន៍ អត្រាការប្ដូរពិន្ទុ រួមទាំងការចូលរួមកម្មវិធីផ្សេងៗដែលបានដាក់បង្ហាញនៅក្នុងកម្មវិធីមុនទទួលយក

               ​         អត្ថប្រយោជន៍ និងចូលរួមក្នុងកម្មវិធីទាំងនោះតាមរយៈកម្មវិធី។

                      ​  ៨.    ការប្រើប្រាស់កម្មវិធីប្រចាំថ្ងៃត្រូវបានចាត់ទុកថាអ្នកប្រើប្រាស់/សមាជិកបានយល់ព្រមលក្ខខណ្ឌ និងគោលការណ៍នេះ ឬផ្សេងៗទៀតដែលអាចមា​នការកែប្រែ ឬផ្លាស់ប្ដូរនិងត្រូវ

       ​​​​                 បានដាក់ឱ្យអនុវត្តក្នុងពេល យ៉ាងពេញលេញ ហើយអ្នកប្រើ​​​ប្រាស់​ ​​បានយល់ព្រមក្នុងការអនុវត្តតាមលក្ខខណ្ឌ និង គោលការណ៍ខាងដើមគ្រប់ប្រការដោយមិនចាំបា​ច់ ជូនដំណឹងជា

                        មុន។

         ​               ៩.​    អ្នកប្រើប្រាស់/សមាជិកយល់ព្រមឱ្យក្រុមហ៊ុនដំណើរការប្រមូលរួបរួមប្រើប្រាស់ បើកបង្ហាញ ឬផ្ទេរព័ត៌មានផ្ទាល់ខ្លួ​នទៅក្រៅប្រទេស​រួ​មទាំងគ្រប់គ្រងទិន្នន័យបានតាមឆន្ទានុសិទ្ធិ

                        របស់អ្នកប្រើប្រាស់ក្រោមគោលការណ៍ឯកជនភាពយោងទៅតាមច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនដោយអ្នកប្រើប្រាស់អាចសិក្សាបន្ថែមនៅក្នុងគោលការណ៍ឯកជនភាព 

                        https://therialcard.com.kh។

                

                       ១០.    ខណៈពេលប្រើប្រាស់កម្មវិធីអាចមានពាណិជ្ជកម្ម តំណភ្ជាប់ទៅកាន់គេហទំព័ររបស់បុគ្គលទីបី រួមទាំងមិនកំណត់ត្រឹមតំណភ្ជាប់ទៅកាន់កម្មវិធី គេហទំព័រក្រុមហ៊ុននៅក្នុងសម្ព័ន្ធ

                       ក្រុមហ៊ុនដែលពាក់ព័ន្ធ ដែលជាដៃគូអាជីវកម្មជាមួយក្រុមហ៊ុន  និង/ឬក្រុមហ៊ុនផ្សេងៗទៀតដែលនៅក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ទិន្នន័យ ដោយកម្មវិធី ឬគេហទំព័ររបស់បុគ្គលទីបី

                       ខាងដើម ដែលមិនបានចាត់ទុកថាជាផ្នែកណាមួយនៃកម្មវិធីរបស់ក្រុមហ៊ុននិង មិនបាននៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើប្រាស់/

                       សមាជិកធ្វើការចុចតំណតភ្ជាប់ទៅកាន់កម្មវិធី ឬគេហទំព័រនោះថែមទាំងបានចាកចេញពីកម្មវិធីរបស់ក្រុមហ៊ុន និង បានបញ្ជា​ក់ដំណើរការនៃការចាកចេញនោះ ចាត់ទុកថាអ្នកប្រើ

                       ប្រាស់/សមាជិក បានយល់ព្រមដំណើរការដោយទទួលយកហានិភ័យទាំងនោះដោយខ្លួនឯងក្រុមហ៊ុនមិនទទួលខុសត្រូវទៅលើភាពសុក្រឹតត្រឹមត្រូវទំនុកចិត្តចំពោះទិន្នន័យដែលកម្ម

                       វិធី ឬគេហទំព័រដែលគ្រប់គ្រងដោយបុគ្គលទីបីនោះឡើយ។ ហើយក្រុមហ៊ុនសូមបដិសេធទំនួលខុសត្រូវទាំងស្រុងទៅលើការបាត់បង់ណាមួយដែលកើតទៅលើអ្នកប្រើប្រាស់/សមាជិក

                       នៅក្នុងកម្មវិធី ឬគេហទំព័ររបស់បុគ្គលទីបីរបង្ហាញផ្ទាំងពាណិជ្ជកម្មមិនបានចាត់ទុកថាជាការទទួលស្គាល់ ឬណែនាំពីយើងបានឡើយ។

                       ១១.    ក្នុងករណីដែលមានហេតុផលសមរម្យណាមួយ ក្រុមហ៊ុនអាចនឹងផ្អាកឬបញ្ឈប់ការប្រើប្រាស់សេវាកម្មរួមទាំង ការផ្លាស់ប្ដូរការគាំទ្រការផ្សព្វផ្សាយតាមរយៈកម្មវិធីដោយមិនប្រកាស

                         ជាសាធារណៈ ឬជូនដំ​ណឹងជាមុន។

                       ១២.    ពេលមានការត្រួតពិនិត្យពិន្ទុ ពិន្ទុដែលបានបង្ហាញនោះ គឺជាពិន្ទុដែលកើតឡើងពីការ ទិញទំនិញ  ការទូទាត់  រួមទាំងការចូលរួមកម្មវិធីពិសេសផ្សេងៗទៀត ដែលខាងក្រុមហ៊ុន

                       បានរៀបចំលោកអ្នកអាច  ពិនិត្យពិន្ទុប្រចាំថ្ងៃរបស់ខ្លួនបាននៅក្នុងកម្មវិធីផ្ទាល់។

                       ១៣.    ពិន្ទុដែលមានការយកទៅប្ដូរតាមរយៈកម្មវិធី នឹងត្រូវយកទៅគណនា និងកាត់ចេញពីពិន្ទុដែលនៅសល់ភ្លាមៗ។

                       ១៤.    ក្នុងការប្ដូរពិន្ទុកម្មវិធីក្រុមហ៊ុននឹងមិនធ្វើការ ជូនដំណឹងតាមរយៈសារអេឡិចត្រូនិកឡើយសមាជិកអាចចូលទៅពិនិត្យពិន្ទុរបស់ខ្លួនបាននៅក្នុងប្រវត្តិប្រតិបត្តិការនៅក្នុងកម្ម

                       វិធីដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដែលក្រុមហ៊ុននឹងធ្វើការកំណត់នៅពេលក្រោយ។

                       ១៥.​    ពេលសមាជិកធ្វើការបញ្ជាក់ដើម្បីប្ដូរពិន្ទុ ឬផ្ទេរពិន្ទុនៅក្នុងកម្មវិធីរួចរាល់ សមាជិកមិនអាចស្នើសុំធ្វើការទាញយកពិន្ទុទាំងនោះមកវិញបានឡើយ។

                       ១៦.    ករណីដែលមានការប្ដូរពិន្ទុចាប់ពី១,០០០(មួយពាន់)ពិន្ទុឡើងទៅ នឹង មានការជូនដំណឹងតាមរយៈសារទៅកាន់ឧបករណ៍ចល័តរបស់លោកអ្នក ក្នុងករណីដែលលោកអ្នកមិនបាន

                       ធ្វើប្រតិបត្តិការដោយខ្លួនឯង សូមមេត្តាទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមមធ្យោបាយទាក់ទងដែលបានកំណត់ ក្នុងរយៈពេល០៧(ប្រាំពីរ)ថ្ងៃ។ ករណីផុតកាលកំណត់ ឬ មានបញ្ហាណា

                       មួយត្រូវការដោះស្រាយរួមទាំងបំភ្លឺពីក្រុមហ៊ុន នោះការសម្រេចចិត្តរបស់ក្រុមហ៊ុនគឺជាការសម្រេចចិត្តចុងក្រោយ និងគ្មានការតវ៉ា។

                       ១៧.    ក្នុងករណីដែលមានវិវាទទាក់ទងនឹងពិន្ទុ សមាជិកយល់ព្រម និងទទួលស្គាល់ថាក្រុមហ៊ុនមានអំណាច ក្នុងការពិនិត្យ និងកែប្រែពិន្ទុថយក្រោយបាន មិនលើសពី ០៦(ប្រាំមួយ)

                       ខែរួមទាំងការដោះស្រាយវិវាទ ឬ ជម្លោះ ដោយការសម្រេចចិត្ត របស់ក្រុមហ៊ុន ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុនគឺជាការសម្រេចចិត្តចុងក្រោយក្នុងការបញ្ចប់វិវាទទាំងនោះ។

                       ១៨.    ពិន្ទុដែលប្ដូរ ឬផ្ទេរ នឹងត្រូវកាត់ចេញពីពិន្ទុសន្សំដែលជិតអស់សុពលភាពជានិច្ច។

                       ១៩.    ពិន្ទុមានអាយុកាល០១(មួយ)ឆ្នាំ  រាប់ពីការកើតឡើងនៃពិន្ទុ  (ចំពោះពិន្ទុដែលកើតឡើងពីការចូលកម្មវិធីពិសេសផ្សេងៗ)  ដោយនឹងគណនាយកតាមប្រតិទិនចុងក្រោយនៃរៀង

                       រាល់ឆ្នាំ។

                       ២០.    ពិន្ទុដែលកើតឡើងពីកម្មវិធីពិសេសផ្សេងៗគ្នា​​ ពិន្ទុនឹងមានការផុតសុពលភាពផ្សេងៗគ្នាតាមដែលក្រុមហ៊ុនបានកំណត់ចំពោះពិន្ទុដែលទទួលបានពីថ្ងៃពិសេស   (ថ្ងៃខួបកំណើត

                       នឹងត្រូវផុតសុពលភាពនៅថ្ងៃទី១នៃខែបន្ទាប់ករណីដែលមិនបានប្រើប្រាស់)។

                       ២១.    ពិន្ទុដែលកើតឡើងពីការបញ្ជាទិញទំនិញ ឬ ផលិតផលណាមួយរួមទាំងពិន្ទុដែលកើតឡើងពីការបញ្ជាទិញដោយផ្ទាល់ នឹង មិនមានការយកមកគណនា  ថ្ងៃផុតសុពលភាពឡើយ។

                       ២២.    ក្រុមហ៊ុនមិនគាំទ្រឱ្យមានការទិញ-លក់ពិន្ទុរវាងបុគ្គលនៅក្នុងកម្មវិធីនេះឡើយ  ដោយករណីដែលមាន​​​ការទិញ-លក់ខាងដើមនេះ  នឹងមិនត្រូវបានយកមកគណនាជាពិន្ទុសន្សំ

                       ដើម្បីប្ដូរយកអត្ថប្រយោជន៍ឬទំនិញពិសេសណាមួយឡើយ, ក្រុមហ៊ុនសូមបដិសេធ៏ និងមិនទទួលខុសត្រូវទៅលើសកម្មភាពខាងដើមនេះទេ។

                       ២៣.    អត្ថប្រយោជន៍ដែលក្រុមហ៊ុនបានផ្ដល់ទៅកាន់  សមាជិក អាចមានភាពខុសគ្នាអាស្រ័យទៅតាម  ប្រវត្តិនៃការធ្វើប្រតិបត្តិការរទិញទំនិញ  ប្រូម៉ូសិន  តាមគោលការណ៍ដែលក្រុម

                       ហ៊ុនបានចែង។

                       ២៤.    ប្រសិនបើលោកអ្នកសមាជិកធ្វើការប្រគល់ផលិតផល ដែលបានទិញនៅក្នុងកម្មវិធីពិសេសណាមួយ​  ជាមួយក្រុមហ៊ុនហើយ ក្រុមហ៊ុននឹងធ្វើការកាត់ពិន្ទុដែលទទួលបានពីវិក័យ

                       បត្រនោះវិញ រួ​​​ម​​​ទាំងកាដូរថែមជូនផ្សេងៗទៀត ដែលបានប្ដូរចេញពីពិន្ទុនោះផងដែរ។

 

ការចុះឈ្មោះជាសមាជិក

                      ១.​    ការចុះឈ្មោះជាសមាជិកអ្នកប្រើប្រាស់អាចធ្វើការ  ចុះឈ្មោះ ដោយផ្ដល់ព័ត៌មានដែលក្រុមហ៊ុនបានកំណត់ឱ្យបានត្រឹមត្រូវពេញលេញ រួមទាំងត្រូវធ្វើការបញ្ជាក់ អត្តសញ្ញាណដើម្បីឱ្យ

                      ក្រុមហ៊ុនធ្វើការអនុម័តសមាជិកភាព ដោយអ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ចអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់។ ក្រោយពីអ្នកទទួលបានការអនុម័តពី

   ​                   ក្រុមហ៊ុនរួចរាល់ ហើយបានទទួលស្ថានភាពជាសមាជិករួមទាំងការទទួលបាននៅអត្ថប្រយោជន៍ផ្សេងៗដូចជាការសន្សំពិន្ទុ អត្ថប្រយោជន៍សម្រាប់សមាជិកផ្សេងៗទៀត។

                      ២.    ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបញ្ចប់សុពលភាពជាសមាជិក ប្រសិនបើគ្មានពិន្ទុសន្សំ ប្ដូរ ឬផ្ទេរក្នុងរយៈពេល០១(មួយ)ឆ្នាំ និងគ្មានតុល្យភាពពិន្ទុនៅក្នុងគណនី។

                      ៣.    អ្នកស្នើសុំចុះឈ្មោះយល់ព្រមឱ្យ   ដឹរៀល រីវើត   ស្កេនអត្តសញ្ញាណប័ណ្ឌ/លិខិតឆ្លងដែន និង ឧបករណ៍ផ្សេង​ៗ  ​ដើម្បីទាញយកទិន្នន័យដែលចាំបាច់ ដើម្បីប្រើប្រាស់ក្នុង ការបញ្ជាក់អត្ត

                        សញ្ញាណរបស់សមាជិក។

                      ៤.    អ្នកចុះឈ្មោះយល់ព្រម  ទទួលស្គាល់តាមលក្ខខណ្ឌ និង គោលការណ៍នៃភាពជាសមាជិកដែលបានដាក់ឱ្យអនុវត្តក្នុងអំឡុងពេលដែលបានប្រើប្រាស់កម្មវិធី  និង  នាពេលអនាគតក្នុង

                         ករណីដែលមានការផ្លាស់ប្ដូរ។

                      ៥.    អ្នកចុះឈ្មោះសូមធានាថា រាល់ព័ត៌មានដែលបានផ្ដល់មកកាន់ក្រុមហ៊ុន  ក្នុងការចុះឈ្មោះជាសមាជិកនេះមានភាពត្រឹមត្រូវពេញលេញជាពិសេសទៅលើលេខទូរស័ព្ទ ឬ  សារអេឡិច

                      ត្រូនិកកំពុងបន្តការប្រើប្រាស់។

                      ៦.     អ្នកចុះឈ្មោះត្រូវមានអាយុមិនទាបជាង១០(ដប់)ឆ្នាំបរិបូរណ៍ មិនជាមនុស្សវិកលចរិត ឬមិនពេញ  លក្ខណៈដោយប្រការណាមួយ។

                      ៧.     អ្នកចុះឈ្មោះដែលមានសញ្ជាតិខ្មែរត្រូវតែចុះឈ្មោះដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ។

                      ៨.     អ្នកចុះឈ្មោះដែលជាជនបរទេសត្រូវតែប្រើប្រាស់លេខលិខិតឆ្លងដែនតែប៉ុណ្ណោះ។

                      ៩.     ករណីមានវិវាទ ដូចជា ការសន្សំពិន្ទុ ឬ សមាជិកដែលមិនអនុវត្តតាមលក្ខខណ្ឌខាងដើម ឬគោលការណ៍ណាមួយ  ក្រុមហ៊ុនមានអំណាចត្រួតពិនិត្យ និង/ឬ ផ្អាកសមាជិកបណ្ដោះ

                      អាសន្នដោយមិនបាច់ជូនដំណឹងជាមុន ដោយការសម្រេចចិត្តរបស់ក្រុមហ៊ុនគឺជាការកាត់ក្ដីចុងក្រោយ។

                      ១០.     ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការមិនអនុម័ត ឬបញ្ចប់សមាជិកភាពរួមទាំងការផ្លាស់ប្ដូរលក្ខខណ្ឌគោលការណ៍ អត្ថប្រយោជន៍ផ្សេងៗដោយមិនចាំបាច់បញ្ជាក់អំពីមូលហេតុ និងមិន

                      ជូនដំណឹងជាមុន។

 

ការផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក និងអ្នកប្រើប្រាស់

                      ១.     ដើម្បីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់កម្មវិធី និងអត្ថប្រយោជន៍របស់សមាជិក អ្នកប្រើប្រាស់ ឬសមាជិកត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវជានិច្ច។

                      ២.     អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនបានដោយខ្លួនឯង នៅក្នុងកម្មវិធីផ្ទាល់ទៅតាមគោលការណ៍ និងលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់។

                       ៣.    ដើម្បីស្នើសុំធ្វើការផ្លាស់ប្ដូរព័ត៌មានផ្ទាល់ខ្លួនដូចជាលេខអត្តសញ្ញាណប័ណ្ណ និងថ្ងៃខែឆ្នាំកំណើតសមា​ជិកត្រូវធ្វើការបញ្ជាក់អត្តសញ្ញាណឡើងវិញ កម្មវិធីនឹងធ្វើការអានលេខនៅលើ

                      អត្តសញ្ញាណប័ណ្ណ និងថ្ងៃខែឆ្នាំកំណើតដើម្បីបញ្ជាក់ជាមួយនឹងទិន្នន័យរបស់ក្រសួងមហាផ្ទៃ។

 

ការប្ដូរពិន្ទុ និងការលើងតំណែងសមាជិក

                      ១.       ការប្តូរពិន្ទុ

                                  សម្រាប់ការប្ដូរពិន្ទុរបស់ ដឹរៀល រីវើត លោកអ្នកត្រូវអានអំពីលក្ខខណ្ឌដូចខាងក្រោម៖

                                  ១.     ពិន្ទុរបស់  ដឹរៀល រីវើត ០១(មួយ)ពិន្ទុមានតម្លៃស្មើរនឹង​ USD០,០៥ (សូន្យក្បៀសសូន្យប្រាំដុល្លារអាមេរិក) ដែលលោកអ្នកអាចយកពិន្ទុទាំងនេះទៅប្រើប្រាស់បាននៅក្នុង

                                  ហាងលក់ទំនិញ ឬហាងផ្សេងៗដែលបានចូលរួមជាដៃគូសហការជាមួយ ដឹរៀល រីវើត។

                                  ២.     ពិន្ទុរបស់   ដឹរៀល រីវើត  អាចយកទៅប្ដូរជារង្វាន់ផ្សេងៗ​  បានតាមពេលវេលាដែលក្រុមហ៊ុនបានកំណត់  និងរដូវកាលដោយការប្ដូររង្វាន់ លោកអ្នកអាចប្តូរបាននៅក្នុង

                                  កម្មវិធីដោយផ្ទាល់ឬទៅកាន់ហាងលក់ទំនិញដែលបានចូលរួមនៅក្នុងកម្មវិធីពិសេសនោះៗ។

                                  ៣.     សម្រាប់ការប្ដូរពិន្ទុសមាជិកធកម្រិធម្មតា (Standard Membership) អាចធ្វើការប្ដូរបានក្នុងចំនួនកំណត់USD១៤,៩០ (ដប់បួនដុល្លារអាមេរិកក្បៀសកៅសិបសេន) ក្នុង

                                  មួយដងនៃការប្ដូរពិន្ទុ។ សម្រាប់សមាជិកតំណែង កម្រិតប្រាក់(Silver​ Membership)  អាចធ្វើការប្ដូរបានក្នុងចំនួនកំណត់  USD៧៤  (ចិតសិបបួនដុល្លារអាមេរិក) ក្នុងមួយដង

                                  នៃការប្ដូរពិន្ទុ។ សម្រាប់សមាជិកកម្រិតមាស (Gold Membership) អាចធ្វើការប្ដូរបានក្នុងចំនួនកំណត់ USD២៦៩,៩៣ (ពីររយហុកសិបប្រាំបួនក្បៀសកៅសិបបីដុល្លារអាមេរិក)

                                  ក្នុងមួយដងនៃការប្ដូរពិន្ទុ។ សម្រាប់សមាជិកផ្លាទីនាំ  (Platinum Membership) អាចធ្វើការប្ដូរបានក្នុងចំនួនកំណត់ USD៣១៥  (បីរយដប់ប្រាំដុល្លារអាមេរិក) ក្នុងមួយដងនៃ

                                  ការប្ដូរពិន្ទុ។ 

                      ២.       ការឡើងតំណែង និងការទទួលបាននៃពិន្ទុ  

                                  សម្រាប់ការឡើងតំណែងរបស់សមាជិកគឺកើតឡើងពីការបញ្ជាទិញសន្សំទៅតាមវិក័យបត្រនីមួយៗរបស់លោកអ្នកដោយគណនាទៅតាមចំនួនសរុបនៃវិក័យបត្រនោះ។

                                  ១.     សមាជិកកម្រិតធម្មតា (Standard Membership) មានការបញ្ជាទិញសន្សំUSD៥៩៨(ប្រាំរយកៅសិបប្រាំបីដុល្លារអាមេរិក) និងរៀងរាល់ការទូទាត់ក្នុងមួយវិក័យបត្រចាប់

                                  ពី ឬស្មើរនឹងUSD២(ពីរដុល្លារអាមេរិក) លោកអ្នកនឹងទទួលបាន០១(មួយ)ពិន្ទុ រង្វាន់ទៅកាន់គណនីភ្លាម។

                                  ២.     សមាជិកកម្រិតប្រាក់ (Silver Membership) មានការបញ្ជាទិញចំនួនសរុបUSD២,៣៩៨(ពីរពាន់បីរយកៅសិបប្រាំបីដុល្លារអាមេរិក) និងរៀងរាល់ការទូទាត់ក្នុងមួយវិក័យ

                                  បត្រចាប់ពីឬស្មើរនឹងUSD២(ពីរដុល្លារអាមេរិក) លោកអ្នកនឹងទទួលបាន១,២៥(មួយក្បៀសម្ភៃប្រាំ) ពិន្ទុរង្វាន់ទៅកាន់គណនីភ្លាម។

                                  ៣.     សមាជិកកម្រិតមាស (Gold Membership) មានការបញ្ជាទិញសន្សំគ្រប់ USD៧,១៩៨ (ប្រាំពីរពាន់មួយរយកៅសិបប្រាំបីដុល្លារអាមេរិក) ឡើងទៅនិងរៀងរាល់ការទូទាត់

                                  ក្នុងមួយវិក័យបត្រចាប់ពី ឬស្មើរនឹងUSD២(ពីរដុល្លារអាមេរិក) លោកអ្នកនឹងទទួលបាន ១,៥ (មួយក្បៀសប្រាំ)ពិន្ទុរង្វាន់ទៅកាន់គណនីភ្លាម។

                                  ៤.     សមាជិកកម្រិតផ្លាទីនាំ (Platinum Membership) មានការបញ្ជាទិញសន្សំគ្រប់ USD៧,២០០ (ប្រាំពីរពាន់ពីររយដុល្លារអាមេរិក) ឡើងទៅនិងរៀងរាល់ការទូទាត់ក្នុងមួយ

                                  វិក័យបត្រចាប់ពី ឬស្មើរនឹងUSD២(ពីរដុល្លារអាមេរិក) លោកអ្នកនឹងទទួលបាន១,៧៥(មួយក្បៀសចិតសិបប្រាំ)ពិន្ទុរង្វាន់ទៅកាន់គណនីភ្លាម។

                                  ៥.     តំណែងរបស់សមាជិកទាំងអស់នឹងត្រូវគណនានៅថ្ងៃដែលបានចំណាយគ្រប់ចំនួន និងអស់សុពលភាពក្នុង០១ឆ្នាំដោយរាប់ពីថ្ងៃដែលទទួលបានតំណែងនោះ។ ក្នុងករណី

                                  ដែលមិនមានពិន្ទុសន្សំ ឬមិនបានបញ្ជាទិញទំនិញណាមួយក្រុមហ៊ុនអាចមានសិទ្ធិក្នុងការបញ្ចប់សមាជិកភាពឬលុបទិន្នន័យចេញពីប្រព័ន្ធក្នុងរយៈពេល០២ឆ្នាំ។

                      ៣.       ការរក្សាតំណែង នៃសមាជិកកម្រិតនីមួយៗ

                      ១.    សមាជិកកម្រិតប្រាក់(Silver Membership) ដើម្បីរក្សាបាននៅសមាជិកកម្រិតប្រាក់នេះលោកអ្នកត្រូវមានការធ្វើប្រតិបត្តិការនៅក្នុងឆ្នាំបន្ទាប់យ៉ាងតិច១៥០(មួយរយហា

                         សិប)ពិន្ទុដើម្បីរក្សាកម្រិតនៃសមាជិភាព។

                      ២.    សមាជិកកម្រិតមាស(Gold Membership) ដើម្បីរក្សាបាននៅសមាជិកកម្រិតមាសនេះលោកអ្នកត្រូវមានការធ្វើប្រតិបត្តិការនៅក្នុងឆ្នាំបន្ទាប់យ៉ាងតិច៦០០(ប្រាំមួយរយ)

                       ពិន្ទុ ដើម្បីរក្សាកម្រិតនៃសមាជិកភាព។

                      ៣.    សមាជិកកម្រិតផ្លាទីនាំ (Platinum Membership) ដើម្បីរក្សាបាននៅសមាជិកកម្រិតផ្លាទីនាំនេះលោកអ្នកត្រូវមានការធ្វើប្រតិបត្តិការនៅក្នុងឆ្នាំបន្ទាប់យ៉ាងតិច១,៨០០

                       (មួយពាន់ប្រាំបីរយ)ពិន្ទុ ដើម្បីរក្សាកម្រិតនៃសមាជិកភាព ។

 

ការបញ្ជាទិញ និងការទូទាត់

         ​ ១.     ការបញ្ជាទិញ: “ដឹរៀល រីវើត” គឺជាថ្នាលសម្រាប់ការប្រើប្រាស់ដើម្បីដាក់បង្ហាញទិន្នន័យតែប៉ុណ្ណោះរាល់ទំនិញនៃការដាក់លក់ត្រូវបានបញ្ចូលដោយគៃគូសហការ ដូច្នេះរាល់ការបញ្ជា

​​​           ទិញទាំងឡាយលោកអ្នកត្រូវទៅដល់គោលដៅរបស់ហាងដៃគូសហការទាំងនោះដើម្បីធ្វើការបញ្ជាទិញរាល់ទំនិញ ឬផលិតផលដែលលោកអ្នកត្រូវការ នោះមានន័យថាលោកអ្នកត្រូវផ្ដល់

           ព័ត៌មានទៅកាន់ហាងដៃគូឱ្យបានច្បាស់ទៅលើទំនិញ ឬផលិតផលដែលលោកអ្នកនឹងធ្វើកាបញ្ជាទិញពីហាងដៃគូ យើងមិនមានការបញ្ជាទិញទំនិញ ឬផលិតផលតាមរយៈអនឡាញ

           ឡើយរាល់ការបញ្ជាទិញទាំងអស់តម្រូវឱ្យលោកអ្នកទៅដល់ទីតាំងដោយផ្ទាល់។

          ២.     ការទូទាត់ថ្លៃទំនិញ: “ដឹរៀល រីវើត” បានដាក់ឱ្យមានមធ្យោបាយទូទាត់ទំនិញដោយប្រើប្រាស់ធនាគារផ្សេងៗដែលជាដៃគូ រួមទាំងការទូទាត់ដោយ KHQR ដើម្បីបង្កើនភាពងាយ

           ស្រួលដល់អតិថិជន ដោយលោកអ្នកអាចជ្រើសរើសយកបាន ដោយគ្រាន់តែផ្ដល់ព័ត៌មានពីមធ្យោបាយដែលលោកអ្នកចង់ទូទាត់ទៅកាន់ហាងដៃគូសហការ។

 

ការប្រគល់ និងសងត្រលប់មកវិញ

          ១.    សមាជិកយល់ព្រម និងទទួលស្គាល់ថា ប្រសិនបើសមាជិកប្រគល់ត្រលប់មកវិញនូវផលិតផលណាមួយ សមាជិកត្រូវប្រគល់មកវិញជាមួយនឹងពិន្ទុសន្សំដែលបានកើតឡើងពីរការ

​          បញ្ជាទិញផលិតផលនាៗផងដែររួមទាំងរង្វាន់ដែលសមាជិកបានប្ដូរយកពីពិន្ទុនាៗដូចគ្នាប្រសិនបើមិនអាចប្រគល់មកវិញនូវរបស់រង្វាន់នៅក្នុងលក្ខខណ្ឌដូចដើមសមាជិកយល់ព្រម

          ឱ្យជាសាច់ប្រាក់ជំនួសរង្វាន់នាៗ ទៅតាមតម្លៃជាក់ស្ដែងជំនួសវិញ។

          ២.    សមាជិកយល់ព្រម និងទទួលស្គាល់ថា ប្រសិនបើសមាជិកប្រើប្រាស់ពិន្ទុក្នុងការយកមកបញ្ចុះតម្លៃសម្រាប់ការបញ្ជាទិញពីហាងដៃគូសហការ ឬកន្លែងដែលក្រុមហ៊ុន។ បានកំណត់

          ហើយមានការប្រគល់វិញនៅទំនិញពីការបញ្ជាទិញខាងលើ សមាជិកត្រូវទទួលស្គាល់ថានឹងមិនទទួលបានពិន្ទុសន្សំដែលបានប្រើប្រាស់ក្នុងការបញ្ចុះតម្លៃនោះមកវិញពីការបញ្ជាទិញនោះ

          បានឡើយ។

          ៣.    សមាជិកយល់ព្រម និងទទួលស្គាល់ថា រាល់ការបញ្ជា បញ្ឈប់ និងលុបចោលការបញ្ជាទិញគឺកើតឡើងរវាងដៃគូពាណិជ្ជកម្មរបស់ “ដឹរៀល រីវើត” និងលោកអ្នកដោយផ្ទាល់នោះមាន

          ន័យថាលោកអ្នកត្រូវតែជាអ្នកប្រើប្រាស់កម្មវិធីដោយផ្ទាល់ពុំត្រូវបានបុគ្គលផ្សេងៗយកទៅប្រើប្រាស់ដូច្នេះលោកអ្នកត្រូវធ្វើការទាមទារដោយផ្ទាល់ជាមួយនឹងហាងដែលជាដៃគូសហការ

          ដោយផ្ទាល់ ក្នុងករណីដែលពុំអាចដោះស្រាយបានសូមទាក់ទងមកកាន់ក្រុមហ៊ុន។ ក្នុងរយៈពេល ៣០ ថ្ងៃ ករណីពុំមានការដាក់ពាក្យតាមកាលកំណត់ ចាត់ទុកជាមោឃៈ។

 

គោលការណ៍ឯកជនភាព

              លោកអ្នកដែលបានធ្វើការប្រើប្រាស់គេហទំព័រនេះ បានយល់ព្រម ទទួលយកសិទ្ធិ និងកាតព្វកិច្ចស្របតាមគោលការណ៍ឯកជនភាព របស់យើង ដែលបានដាក់នៅក្នុងលក្ខខណ្ឌប្រើប្រាស់។

ការបដិសេធ

                 ១.    ព័ត៌មានដែលមាននៅលើគេហទំព័រនេះគឺជាព័ត៌មានទូទៅតែប៉ុណ្ណោះ យើងខ្ញុំព្យាយាមរក្សាព័ត៌មានឱ្យមានបច្ចុប្បន្នភាព និងត្រឹមត្រូវ តែយើងខ្ញុំមិនធ្វើការអះអាង ឬធ្វើការធានាគ្រប់

                  ប្រភេទដោយការបង្ហាញ ឬបង្កប់ន័យអំពីភាពពេញលេញត្រឹមត្រូវ ភាពជឿជាក់ ឬព័ត៌មាន ផលិតផល សេវាកម្មដែលមាននៅលើគេហទំព័រនេះ សម្រាប់គោលបំណងណាមួយឡើយ។​ ដឹរៀល 

                  រីវើត អាចធ្វើវិសោធនកម្ម ដកចេញ ឬបន្ថែមសេវាកម្ម និងផលិតផលនៅពេលណាក៏បានតាមឆន្ទានុសិទ្ធិរបស់ខ្លួនដោយមិនមានការជូនដំណឹងជាមុន។

                 ២.     យើងខ្ញុំខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីរក្សាគេហទំព័រនេះ ឱ្យដំណើរការដោយរលូន ទោះជាយ៉ាងណាក៏ដោយ យើងសូមមិនទទួលខុសត្រូវ ហើយនឹងមិនទទួលកាតព្វកិច្ចនាពេលគេហ

                  ទំព័រនេះមិនអាចប្រើបានជា បណ្តោះអាសន្ន ដោយសារបញ្ហាបច្ចេកទេសដែលលើសពីការគ្រប់គ្រងរបស់យើងខ្ញុំ។

 

ការកែប្រែ

យើងខ្ញុំសូមរក្សាសិទ្ធិ ក្នុងការផ្លាស់ប្តូរ ឬកែប្រែ ឬលុបចេញនូវលក្ខខណ្ឌណាមួយនាពេលអនាគត់ ទៅតាម ឆន្ទានុសិទ្ធិរបស់យើងខ្ញុំទាំងស្រុង ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុន។

 

ច្បាប់គ្រប់គ្រង និងយុត្តាធិការ

លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង  និងបកស្រាយ ដោយផ្អែកទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។  ប្រសិនបើមានវិវាទកើតឡើង  ភាពចម្រូងចម្រាស ឬពាក់ព័ន្ធទៅនឹងការអនុវត្តលក្ខខណ្ឌប្រើប្រាស់នេះ នោះភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។  ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេ នោះភាគីអាចបញ្ជូនវិវាទនេះទៅដោះស្រាយនៅតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។

 

បញ្ញត្តិផ្សេងៗ

           ១.    លក្ខខណ្ឌប្រើប្រាស់ដែលយើងខ្ញុំបានបង្ហោះនៅលើ ឬទាក់ទងទៅនឹងគេហទំព័រនេះ ត្រូវបង្កើតបានជាកិច្ចព្រមព្រៀង ការខកខានរបស់យើងក្នុងការអនុវត្ដសិទ្ធិ ឬបញ្ញត្តិណាមួយនៃលក្ខ

           ខណ្ឌ​ប្រើប្រាស់នេះ មិនត្រូវចាត់ទុកជាការលះបង់សិទ្ធិ ឬបញ្ញត្តិនោះឡើយ។

           ២.    លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវអនុវត្ដយ៉ាងពេញលេញដោយច្បាប់អនុញ្ញាត ហើយយើងខ្ញុំសូមមិនទទួលខុសត្រូវ ឬរ៉ាប់រងចំពោះការខាតបង់ ការខូចខាត ការយឺតយ៉ាវ  ឬការខកខានអនុវត្ដ

           ដែលបណ្តាលមកពីមូលហេតុណាមួយដែលហួសពីការគ្រប់គ្រងរបស់យើងខ្ញុំឡើយ។

           ៣.    ប្រសិនបើបញ្ញត្តិ ឬផ្នែកណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានកំណត់ថាផ្ទុយពីច្បាប់, បញ្ញត្តិ ឬផ្នែកណាមួយនោះ ត្រូវចាត់ទុកជាមោឃៈ ហើយមិនប៉ះពាល់ដល់សុពលភាព និងអានុ

           ភាពនៃបទប្បញ្ញត្តិផ្សេងទៀតឡើយ។

 

            ករណីដែលមានភាពចាំបាច់ក្នុងការដាក់ពាក្យបណ្ដឹងឬផ្ដល់ដំណឹងបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនបានតាមរយៈអាសយដ្ឋានដូចខាងក្រោម​៖

ក្រុមហ៊ុន ខមបូ ផៅវ័រ អ៊ិនធើណេសិនណល ឯ.ក

ការិយាល័យកណ្ដាល ៖ #B២-០១៥អគារ The Elysee ជាន់ ទី២, ផ្លូវកោះពេជ្រ, ភូមិ ១៤, ទន្លេបាសាក់, ចំការមន, រាជធានីភ្នំពេញ

 

ផ្នែកផ្ដល់ព័ត៌មានទូទៅ៖

សារអេឡិចត្រូនិក info@therealreward.com

ទូរស័ព្ទលេខ ០៧០​ ២៣៣​ ​៥៧៧

 

ផ្នែកទំនាក់ទំនងសមាជិក ៖

សារអេឡិចត្រូនិក privilege@therealreward.com

ទូរស័ព្ទលេខ ០៦៩ ២៣៣ ៥៧៧

 

ផ្នែកជំនួយបច្ចេកទេស​ ៖

សារអេឡិចត្រូនិក support@therealreward.com