គោលការណ៍ឯកជនភាព
8/21/2025, 3:44:33 AMលោកអ្នកចាំបាច់ត្រូវអានដោយយកចិត្តទុកដាក់ និងយល់ដឹងអំពីគោលការណ៍ឯកជនភាពរបស់ ដឹរៀល រីវើត មុនពេលលោកអ្នកធ្វើការសម្រេចចិត្តបង្ហាញពីទិន្នន័យទៅកាន់ ដឹរៀល រីវើត។
សេចក្តីណែនាំ
ដឹរៀល រីវើត ( " ដឹរៀល រីវើត, យើង ឬរបស់យើង ” ) បានមើលឃើញនៅភាពសំខាន់នៃការការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង ។ យើងបានដឹងច្បាស់ថាៈ លោកអ្នកពិតជាមានភាពព្រួយបារម្មណ៍ចំពោះការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការប្រើប្រាស់ ការបើកបង្ហាញ និងការផ្ទេរពិន្ទុទាំងក្នុង និងក្រៅប្រទេស ដែលមានក្នុងកម្មវិធី ដឹរៀល រីវើត និងក្រុមហ៊ុនដែលមាននៅក្នុងប្រព័ន្ធនៃបណ្ដាញទិន្នន័យ ( Data Ecosystem ) របស់យើង។ ដឹរៀល រីវើត បានយកចិត្តទុកដាក់ចំពោះ ឯកជនភាព ដែលបានយកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅប្រើប្រាស់ ដើម្បីផ្ដល់នូវផលិតផល និងសេវាកម្មដែលស័ក្ដិសមទៅនឹងតម្រូវការរបស់លោកអ្នក, ដឹរៀល រីវើត ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអគុណចំពោះទំនុកចិត្តរបស់លោកអ្នក ដែលបានផ្ដល់ឱ្យ ដឹរៀល រីវើត។ ជាមួយគ្នាដែរ ដឹរៀល រីវើត សូមសន្យាថាៈ នឹងប្រើប្រាស់ព័តមានផ្ទាល់ខ្លួនរបស់លោកអ្នក ឱ្យបានត្រឹមត្រូវដោយស្របទៅតាមគោលការណ៍ឯកជនភាព ។
គោលការណ៍ឯកជនភាពនេះ បានគ្របដណ្ដប់ដល់ដៃគូសហកាដែលនៅទីតាំងផ្ទាល់ និងនៅក្នុងកម្មវិធីរួមទាំងមជ្ឈមណ្ឌលសេវាកម្មអតិថិជន ( Call Center ) និងមធ្យោបាយក្នុងការទំនាក់ទំនងផ្សេងៗទៀតរបស់ ដឹរៀល រីវើត ក្នុងការប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ក្នុងគោលការណ៍ឯកជនភាពនេះ " ព័ត៌មានផ្ទាល់ខ្លួន " គឺសំដៅទៅលើព័ត៌មានណាដែលអាចត្រូវបានប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណបុគ្គលដោយផ្ទាល់ ឬដោយប្រយោល ដែលបានមកពីព័តមាននោះដាច់តែឯង ឬមកពីការរួមបញ្ចូលគ្នានៃព័តមានផ្សេងទៀតអំពីបុគ្គល ដែលបានផ្តល់ទៅឱ្យ ដឹរៀល រីវើត ។
ដឹរៀល រីវើត សូមរក្សាសិទ្ធិក្នុងការកែប្រែ និងផ្លាស់ប្ដូរនូវគោលការណ៍ឯកជនភាពនេះ បាននៅក្នុងពេលវេលាណាមួយ។ ដូច្នេះសូមលោកអ្នក មេត្តាអានគោលការណ៍ឯកជនភាពនេះ ជាប្រចាំដើម្បីពិនិត្យថាគោលការណ៍ឯកជនភាពនេះត្រូវបានកែប្រែ និងបានធ្វើការផ្លាស់ប្ដូរនៅចំណុចណាមួយ នោះ នឹងមានសុពលភាពភ្លាមៗនៅពេលដែលបានប្រកាសជាផ្លូវការនៅក្នុងកម្មវិធី ដឹរៀល រីវើត នឹងមានការជូនដំណឹងមុនក្នុងករណីដែលមានការកែប្រែគោលការណ៍ឯកជនភាព នៅក្នុងខ្លឹមសារណាមួយ ដែលមានពាក់ព័ន្ធទៅលើឯកជនភាពបស់លោកអ្នក។ នៅក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានសិទ្ធិកែប្រែភ្លាម និងជូនដំណឹងតាមក្រោយដែលមាននៅក្នុងខចែងផ្សេងៗទៀត។
១. ព័ត៌មានផ្ទាល់ខ្លួនប្រភេទណាខ្លះដែល ដឹរៀល រីវើត ប្រមូល
គោលបំណងនៃការប្រមូលព័ត៌មានផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនលោកអ្នក នូវផលិតផល និង/ឬសេវាកម្មនាៗ ដើម្បីធានាថាៈ ដឹរៀល រីវើត បានគោរពទៅតាមច្បាប់បទប្បញ្ញត្តិនានា និងតម្រូវការទាមទារទាក់ទងទៅនឹងនិយតកម្មផ្សេងទៀតដែលត្រូវបានអនុវត្ត។ ដឹរៀល រីវើត អាចនឹងធ្វើការប្រមូលព័ត៌មាន ឬទទួលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយផ្ទាល់ ឬដោយប្រយោលតាមរយៈបណ្តាញខាងក្រោម ឬប្រភពនៃព័ត៌មានផ្សេងៗ ឬក្រុមហ៊ុនបុត្រសម្ព័ន្ដដែលជាដៃគូសហការដោយលក្ខណៈ នៃព័ត៌មានដែលយើងប្រមូលអាស្រ័យទៅតាមបរិបទនៃការទំនាក់ទំនងរបស់លោកអ្នកជាមួយ ដឹរៀល រីវើត ឬ ការប្រើប្រាស់សេវាកម្មណាមួយពី ដឹរៀល រីវើត និងពីប្រព័ន្ធទិន្នន័យនៅក្នុងបណ្ដាញទិន្នន័យជាមួយគ្នា (Data ecosystem) របស់ ដឹរៀល រីវើត ។
លោកអ្នកមានសិទ្ធិជ្រើសរើសថាៈ តើត្រូវផ្តល់ជូន ឬ មិនផ្តល់ជូនព័ត៌មានដែល ដឹរៀល រីវើត បានស្នើសុំ ប៉ុន្តែក្នុងករណីបើលោកអ្នកមិនផ្តល់ជូននូវព័ត៌មានផ្ទាល់ខ្លួន, នោះ ដឹរៀល រីវើត ក៏មិនអាចផ្តល់ជូនលោកអ្នកនូវផលិតផល ឬសេវាកម្ម ឬការឆ្លើយតបសំណួររបស់លោកអ្នកបានឡើយ ហើយការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក រួមមានដូចតទៅ៖
១.១ ព័ត៌មានផ្ទាល់ខ្លួនដូចជា៖ គោត្តនាម និងនាមខ្លួន, ភេទ, សញ្ជាតិ, ថ្ងៃខែឆ្នាំកំណើត, មុខរបរ/តួរនាទី, ព័ត៌មាននៅក្នុងអត្តសញ្ញាណបណ្ណ/លិខិតឆ្លងដែន។ ប្រសិនបើនីតិបុគ្គលត្រូវមាន
ឈ្មោះក្រុមហ៊ុន និងព័តមានអំពីក្រមហ៊ុនដែលបានចេញដោយរាជរដ្ឋាភិបាល និងមានតម្លៃស្មើរជាដើម។
១.២ ព័ត៌មានដើម្បីទំនាក់ទំនងដូចជា៖ អាសយដ្ឋានដើម្បីបម្រើសេវាដឹកជញ្ជូនសម្ភារៈទៅដល់គេហដ្ឋាន ឬអាសយដ្ឋានដែលបានបញ្ជាក់ព័តមានពីលោកអ្នក, លេខទូរស័ព្ទ, សារអេឡិចត្រូនិក
និងមធ្យោបាយទំនាក់ទំនងផ្សេងៗទៀតដែលតម្រូវ។
១.៣ ព័ត៌មានការស្នើសុំចុះឈ្មោះសមាជិកដូចជា៖ ព័ត៌មានលេខកាតសមាជិក, ពិន្ទុសន្សំ, ថ្ងៃចុះឈ្មោះ/ថ្ងៃផុតសុពលភាព, ប្រភេទសមាជិក, ប្រភេទអតិថិជន, លេខគណនីធនាគារ, ការទូទាត់
ប្រាក់ និងការចុះឈ្មោះប្រើប្រាស់សេវាកម្មផ្សេងៗទៀតជាដើម។
១.៤ ព័ត៌មានហិរញ្ញវត្ថុដូចជា៖ ព័ត៌មានពាក់ព័ន្ធទៅនឹងកាតឥណ្ណទានរបស់លោកអ្នក, ថ្ងៃផុតកំណត់, ប្រវត្តិការទូទាត់, និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលលំអិតពាក់ព័ន្ធទៅនឹងហានិភ័យ
នៃដៃគូ សហការអាជីវកម្ម រួមទាំងការចាត់លំដាប់នៃទំនុកចិត្តក្នុងការទូទាត់ និងព័ត៌មានលំអិតផ្សេងៗទៀតពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុ។
១.៥ ព័ត៌មានការធ្វើប្រតិបត្តិការដូចជា៖ ព័ត៌មានពាក់ព័ន្ធទៅនឹងការទូទាត់ប្រាក់, ចំនួនសរុបនៃការទូទាត់, ព័ត៌មានពាក់ព័ន្ធទៅនឹងការស្នើសុំប្រាក់វិញ, ចំនួនសាច់ប្រាក់ដែលទទួលបាន
វិញ, ពិន្ទុសន្សំ, ពិន្ទុសរុប, ថ្ងៃខែ/ទីកន្លែងទូទាត់/បញ្ជាទិញ, លេខបញ្ជាក់ការបញ្ជាទិញ, ថ្ងៃខែដែលទទួលបានសេវាកម្ម, ព័ត៌មានការកក់, ព័ត៌មានការដាក់ពាកបណ្ដឹងផ្សេងៗ ឬរួមមាន
ព័ត៌មានដែលពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការទាំងអស់នៅក្នុងកម្មវិធីរបស់ ដឹរៀល រីវើត ជាដើម។
១.៦ ព័ត៌មានបច្ចេកទេសដូចជា៖ លេខសម្គាល់អ៊ិនធើណែត (IP address) Cookie, Media Access Control (Mac) , web beacon , Log , Device ID , Internal Mobile Equipment Identiy (IMEI),
Electronic Serial Number(ESN), Mobile Equipment Identifier (IEID) និងលេខសម្គាល់ Serial Number (SN) សេរី និងប្រភេទឧបករណ៍ ផ្នែកទន់ និងផ្នែករឹងរបស់ឧបករណ៍ដែលបានប្រើ ពេល
វេលាបើកប្រើប្រាស់ ប្រព័ន្ធបណ្ដាញ ទិន្នន័យនៃការតភ្ជាប់ ការចូលដល់ប្រព័ន្ធទិន្នន័យ ព័ត៌មានការប្រើប្រាស់ single sign-on (SSO), Login Log, Location រយៈនៃការប្រើប្រាស់កម្មវិធីរបស់
ដឹរៀល រីវើត ប្រព័ន្ធជីភីអេស latitude, longitude, Time zone រួមទាំងព័ត៌មានបច្ចេកទេសផ្សេងៗទៀតដែលកម្មវិធីរបស់ ដឹរៀល រីវើត មានតម្រូវការនៃការបញ្ជាក់អត្តសញ្ញាណរបស់លោកអ្នក។
១.៧ ព័ត៌មានពាក់ព័ន្ធទៅនឹងសកម្មភាពដូចជា៖ ព័ត៌មានសកម្មភាពនៃការបញ្ជាទិញ និងព័ត៌មានដែលទទួលបានពីការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់លោកអ្នក។
១.៨ ព័ត៌មានលំអិតអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា៖ ឈ្នោះអ្នកប្រើប្រាស់, ពាក្យសម្ងាត់, រូបភាព, ការបញ្ជាទិញ, ប្រវត្តិនៃការបញ្ជាទិញ, ផលិតផលដែលបញ្ជាទិញ, ចំនួននៃការ
បញ្ជាទិញ, ការដាក់ផលិតផលចូលក្នុងកន្ត្រក, ទីតាំងនៃការទូទាត់, លេខបញ្ជាក់(PIN) កម្មវិធីភក្ដីភាពរបស់អតិថិជនជាដើម។
១.៩ ព័ត៌មានការប្រើប្រាស់ដូចជា៖ ព័ត៌មានពាក់ព័ន្ធការស្វែងរក ឬការប្រើប្រាស់របស់លោកអ្នកនៅក្នុងកម្មវិធី ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ ដឹរៀល រីវើត, ផលិផលដែលនៅក្នុង
កន្ត្រក, ផលិតផលដែលមានចំណាប់អារម្មណ៍ ការជូនដំណឹងកម្មវិធីពិសេស, ការតាមដានដៃគូសហកា (Shop Follow) ពេលវេលាចុចចុងក្រោយ (Timestamp of last click) និងការសួរឆ្លើយ
សំណួរណាមួយនៅក្នុងកម្មវិធី ឬដៃគូសហការួមទាំងបុត្រសម្ព័ន្ធ ដែលនៅក្នុងប្រព័ន្ធទិន្នន័យរបស់យើង។
១.១០ ព័ត៌មានផ្នែកទីផ្សារ និងការទំនាក់ទំនងដូចជា៖ តម្រូវការរបស់លោកអ្នកក្នុងការទទួលយកព័ត៌មានប្រូម៉ូសិន ឬការជូនដំណឹងថ្មីៗ និងមានសារថ្មីៗ។
១.១១ ព័ត៌មានដែលមានភាពរសើបដូចជា៖ ពូជសាសន៍, សាសនា, ទស្សនៈនយោបាយ, ស្នាមម្រាមដៃ, ការសម្គាល់មុខ ទិន្នន័យអត្តសញ្ញាណផ្ទាល់ខ្លួន (Biometrics), ទិន្នន័យមុខ, ទិន្នន័យ
សម្គាល់កញ្ចក់ភ្នែក, ព័ត៌មានអំពីសុខភាព ឬស្ថានភាពផ្លូវកាយ ឬផ្លូវចិត្ត, ព័ត៌មានហ្សែន, ប្រវត្តិវេជ្ជសាស្ត្រ, ពិការភាព និងប្រវត្តិឧក្រិដ្ឋកម្ម។
ប្រសិនបើអ្នកបានផ្តល់ឱ្យ ដឹរៀល រីវើត នូវព័ត៌មានផ្ទាល់ខ្លួនរបស់ភាគីទីបីដូចជា៖ គោត្តនាម និងនាម, អាស័យដ្ឋាន និងលេខទូរស័ព្ទដើម្បីទាក់ទងក្នុងគ្រាអាសន្ន។ ប្រាក់ចំណូលរបស់សមាជិកគ្រួសារ ឬក្នុងករណីដែលអ្នកប្រើប្រាស់សេវាកម្មរបស់ ដឹរៀល រីវើត នៅកម្មវិធីណាមួយរបស់ ដឹរៀល រីវើត សិត្ថនៅក្រោមការយល់ព្រមរបស់លោកអ្នកតែប៉ុណ្ណោះ, ដឹរៀល រីវើត នឹងធ្វើការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ភាគីទីបីដែលទាក់ទងនឹងអ្នកដូចជា៖ គោត្តនាម និងនាម, រូបភាព ឬលេខទូរស័ព្ទ រួមទាំងព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានទំនាក់ទំនងគ្រួសារ, មិត្តភក្តិ និងទំនាក់ទំនងបានករណីមានហេតុការណ៍បន្ទាន់។ បុគ្គលដែលបានធ្វើការណែនាំ ឬប្រើប្រាស់ ត្រូវមានអំណះអំណានដែលអាចចូលប្រើបានពីទូរស័ព្ទដៃរបស់អ្នកជាដើម, សូមជូនដំណឹងដល់ពួកគាត់អំពីគោលការណ៍ឯកជនភាពនេះ ឬស្នើសុំឱ្យមានការយល់ព្រមជាមុនសិន ប្រសិនបើចាំបាច់។
ដឹរៀល រីវើត នឹងប្រមូលការប្រើប្រាស់ ឬបង្ហាញព័ត៌មានដែលមានការយល់ព្រមច្បាស់លាស់របស់លោកអ្នក ឬក្នុងករណីដែលច្បាប់អនុញ្ញាតឱ្យអនុវត្តន៍, ដឹរៀល រីវើត នឹងប្រមូលទិន្នន័យរបស់អនីតិជនប្រដូចនឹងមនុស្សដែលអសមត្ថភាព ដែលត្រូវទទួលបានការអនុញ្ញាតពីបុគ្គលដែលមានអំណាចមេបាតែប៉ុណ្ណោះ។ ដឹរៀល រីវើត នឹងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអតិថិជនដែល ដឹរៀល រីវើត បានដឹងថាៈ មានអាយុទាបជាង១៨(ដប់ប្រាំបី)ឆ្នាំ ដោយគ្មានការអនុញ្ញាតិពីអាណាព្យាបាលឡើយ, ក្នុងករណីដែល ដឹរៀល រីវើត ទទួលពាក្យបណ្ដឹង ឬទទួលបានព័ត៌មាននេះ នោះ ដឹរៀល រីវើត នឹងធ្វើការលុបទិន្នន័យរួមទាំងព័ត៌មានផ្សេងៗទៀត ដែលពាក់ព័ន្ធចេញពីកម្មវិធី ដោយផ្អែកទៅលើច្បាប់ដែលបានកំណត់ ឬបទប្បញ្ញត្តិជាធរមាន។
២. ហេតុអ្វីបានជា ដឹរៀល រីវើត ប្រមូល ឬប្រើប្រាស់ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក?
១. គោលបំណងត្រូវចាំបាច់ទទួលបានការយល់ព្រមពីលោកអ្នក
១.១ ទីផ្សារ និងការទំនាក់ទំនង៖ ដឹរៀល រីវើត ប្រមូល, ប្រើប្រាស់ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីផ្ដល់សិទ្ធិពិសេស និងកម្មវិធីពិសេស ការបញ្ចុះតម្លៃ ការផ្សព្វផ្សាយ ការជូន
ដំណឹងជាព័ត៌មាន ពាក់ព័ន្ធទៅនឹងទីផ្សារ និងការទំនាក់ទំនងផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងផលិតផលរួមទាំងសេវាកម្មពីយើងឬក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមទៅដល់ដៃគូសហការផ្សេងៗទៀត។
២. គោលបំណងផ្សេងៗ
២.១ ដើម្បីអត្ថប្រយោជន៍ក្នុងការការពារជាយថាហេតុណាមួយដែលបង្ករគ្រោះថ្នាក់ដល់ ជីវិត រាងកាយ ទ្រព្យសម្បត្តិ ឬសុខភាពរបស់បុគ្គល រួមទាំងដើម្បីប្រយោជន៍សាធារណៈ និងដោះស្រាយ
វិវាទផ្សេងៗ យើងតម្រូវឱ្យប្រមូល និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីគោលបំណងដូចតទៅនេះ
២.២ ដើម្បីរៀបចំផលិតផល និងសេវាកម្មដល់អ្នកដើម្បីគាំទ្រទៅលើសកម្មភាពផ្សេងៗដែលពាក់ព័ន្ធទៅលើសេវាកម្មរវាង ដឹរៀល រីវើត និងលោកអ្នក ដើម្បីឱ្យទទួលបានជោគជ័យ ដឹរៀល រីវើត
តម្រូវក្នុងការដំណើរនៃការពាក់ព័ន្ធ នឹងប្រតិបត្តិការទៅលើការទូទាត់ប្រាក់ រួមទាំងការពិនិត្យ និងបញ្ជាក់ការទូទាត់រួចរាល់ ឬ ការបោះបង់ការបញ្ជាទិញ ការប្រគល់វិញនៅផលិតផល/សេវាកម្ម
ការជូនដំណឹងស្ថានភាពការដឹកជញ្ជូន ការផ្ដល់សេវាកម្មក្រោយការលក់ ការថែទាំ និងផ្ដល់ភាពងាយស្រួលក្នុងការទទួលសេវាកម្មជាដើម។
២.៣ ទីផ្សារ និងការទំនាក់ទំនង៖ ដើម្បីផ្ដល់សិទ្ធិពិសេស និងប្រូម៉ូសិន ព័ត៌មាន ការបញ្ចុះតម្លៃ ប័ណ្ណទឹកប្រាក់ ការផ្សព្វផ្សាយ និងការជូនដំណឹងព័ត៌មានដែលទំនាក់ទំនងផ្សេងៗទៀតពី ដឹ
រៀល រីវើត និងក្រុមហ៊ុនបុត្រសម្ព័ន្ធរួមទាំងដៃគូសហការ។
២.៤ ការចុះឈ្មោះ៖ បញ្ជាក់អត្តសញ្ញាណដើម្បីធ្វើការស្នើសុំចុះឈ្មោះ ត្រួតពិនិត្យ ពិសោធន៍ បញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកបាន។
២.៥ ដើម្បីមើលថែ និងផ្ដល់សេវាកម្មអតិថិជន៖ ដើម្បីទំនាក់ទំនងរវាងលោកអ្នកជាមួយ ដឹរៀល រីវើត ក្នុងការប្រើប្រាស់សេវាកម្ម និងដាក់សំណើរផ្សេងៗទៀតដូចជាៈ វិវាទការណែនាំ ឬទាម
ទារសំណង រួមទាំងស្នើសុំដោះស្រាយបញ្ហាផ្សេងៗពីបច្ចេកទេស រួមទាំងដើម្បីអភិវឌ្ឍន៍កម្មវិធីរបស់ ដឹរៀល រីវើត ឱ្យកាន់តែប្រសើរជាងមុន។
៣. បុគ្គលណាដែលយើងអាចនឹងបង្ហាញ ឬផ្ទេរទិន្នន័យរបស់លោកអ្នកទៅឱ្យយើងអាចបង្ហាញ ឬផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យភាគីទីបីនៅក្នុង ឬក្រៅប្រទេសដូចតទៅនេះ ប្រើ ឬបង្ហាញ
ព័ត៌មានផ្ទាល់ខ្លួន សម្រាប់គោលបំណងនៃគោលការណ៍ឯកជនភាពនេះ។ ដោយលោកអ្នកអាចអានគោលការណ៍ឯកជនភាពរបស់ភាគីទីបីទាំងនេះ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលពួកគេប្រមូលព័ត៌មាន, អាចប្រើប្រាស់ ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកខ្លួនឯងក៏ស្ថិតនៅក្រោមគោលការណ៍ឯកជនភាពទាំងនោះដែរ។
៣.១ ក្រុមហ៊ុននៅក្នុងប្រព័ន្ធអេកូឡូស៊ី (Ecosystem) របស់យើងដោយសារកម្មវិធី ដឹរៀល រីវើត គឺជាផ្នែកមួយនៃប្រព័ន្ធអេកូទិន្នន័យរបស់យើងដែលសហការ និងចែករំលែកការផ្ដល់សេវាកម្ម
ឬប្រព័ន្ធផ្សេងៗទៀតដល់អតិថិជន ដូច្នេះ ដឹរៀល រីវើត អាចមានភាពចាំបាច់ក្នុងការលាតត្រដាង ឬផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់ក្រុមហ៊ុនផ្សងៗដែលនៅក្នុងប្រព័ន្ធទិន្នន័យ
អេកូឡូស៊ីរបស់យើង ឬអនុញ្ញាតឱ្យក្រុមហ៊ុនផ្សេងៗទៀតដែលនៅក្នុងប្រព័ន្ធទិន្នន័យអេកូឡូស៊ីរបស់យើងអាចចូលដឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅតាមគោលបំណង ដែលបានចែង
នៅក្នុងគោលការឯកជនភាពនេះ។
៣.២ អ្នកផ្ដល់សេវាកម្មរបស់យើងយើងអាចប្រើប្រាស់ក្រុមហ៊ុន ឬភ្នាក់ងារ ឬអ្នកម៉ៅការផ្សេងទៀត ដើម្បីអនុវត្តសេវាកម្មក្នុងនាមយើង ឬដើម្បីជួយក្នុងការផ្តល់ផលិតផល និងសេវាកម្មដល់
អ្នក។ ដោយយើងអាចនឹងធ្វើការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដល់អ្នកផ្ដល់សេវាកម្មទាំងនោះដូចតទៅនេះដោយមិនកំណត់សម្រាប់តែ៖ ១.ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត បច្ចេក
ទេស កម្មវិធី គេហទំព័រ និងអ្នកផ្តល់សេវាIT, ២.អ្នកផ្តល់សេវាបង់ប្រាក់, ៣.ទីភ្នាក់ងារស្រាវជ្រាវ, ៤.អ្នកផ្តល់សេវាវិភាគ, ៥.ភ្នាក់ងារស្ទង់មតិ, ៦.សវនករ, ៧.ទីផ្សារ, ប្រព័ន្ធផ្សព្វផ្សាយ, និងភ្នាក់ងារ
ទំនាក់ទំនង ៨.មជ្ឈមណ្ឌលហៅទូរស័ព្ទ ៩.អ្នករៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ ១០.ភ្នាក់ងារតំណាងផ្នែកលក់, ១១.អ្នកផ្តល់សេវាទូរគមនាគមន៍ និងទំនាក់ទំនង, ១២.ការទូទាត់, ប្រព័ន្ធទូទាត់,
ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ, និងអ្នកផ្តល់សេវា និងភ្នាក់ងារបន្ទះឈីប, ១៣.អ្នកផ្តល់សេវារដ្ឋបាលក្រៅប្រព័ន្ធ, ១៤.ការផ្ទុកទិន្នន័យ និងអ្នកផ្តល់សេវាខ្លោត, ១៥.ការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យ
ទិន្នន័យអ្នកផ្តល់សេវា, ១៦.ភ្នាក់ងារបញ្ជូនឯកសារ, ១៧.អ្នកផ្តល់សេវាបោះពុម្ព ។
ខណៈពេលដែលផ្តល់សេវាកម្មបែបនេះ អ្នកផ្តល់សេវាទាំងនេះអាចមានសិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន, ទោះជាយ៉ាងណាក៏ដោយ យើងនឹងផ្តល់ឱ្យពួកគាត់នូវទិន្នន័យផ្ទាល់ខ្លួន
ដែលចាំបាច់សម្រាប់ដំណើរការសេវាកម្មរបស់ពួកគេប៉ុណ្ណោះហើយយើងស្នើសុំឱ្យពួកគាត់មិនប្រើព័ត៌មានរបស់លោកអ្នកសម្រាប់គោលបំណងផ្សេងទៀតឡើយ។
៣.៣ ដៃគូអាជីវកម្មរបស់យើង
យើងអាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅដៃគូអាជីវកម្មរបស់យើងក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ឥណទាន ប្រាក់កម្ចី ការគ្រប់គ្រងទ្រព្យសកម្ម ការវិនិយោគ ធានារ៉ាប់រង កាតឥណទាន
ទូរគមនាគមន៍ ទីផ្សារ លក់រាយ ពាណិជ្ជកម្មអេឡិចត្រូនិក ឃ្លាំង សុខភាព ផលិតផល និងសេវាកម្ម របៀបរស់នៅប្រចាំថ្ងៃ ស្ប៉ា កាយសម្បទា ។
កម្មវិធីផ្តល់រង្វាន់ និងកម្មវិធីភក្ដីភាព និងការវិភាគទិន្នន័យ។ នេះរាប់បញ្ចូលទាំងអ្នកលក់ ឬអ្នកផ្តល់សេវាកម្មដែលយើងអាចរួមគ្នាផ្តល់ផលិតផល ឬសេវាកម្ម ឬផលិតផល ឬសេវាកម្ម
របស់ពួកគេអាចត្រូវបានផ្តល់ជូនលោកអ្នក ។ ទិន្នន័យដែលបានចែករំលែកតាមរបៀបនេះនឹងត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពរបស់ភាគីទីបី និងមិនមែនជាគោលការណ៍
ឯកជនភាពនេះទេ។
៣.៤ ក្នុងគេហទំព័រផ្សេងៗ ឬក្នុងបណ្ដាញសង្គម
យើងអនុញ្ញាតឱ្យអ្នកចូលនៅលើគេហទំព័រ និងវេទិការបស់យើងដោយប្រើប្រព័ន្ធចូលបណ្តាញសង្គម តាមរយៈការធ្វើដូច្នេះ លោកអ្នកអនុញ្ញាតឱ្យយើងចូលប្រើ និងរក្សាទុកទិន្នន័យ
សាធារណៈពីគណនីបណ្តាញសង្គមរបស់អ្នក(ឧ. Facebook, Google, Instagram)ក៏ដូចជាទិន្នន័យផ្សេងទៀតដែលបានលើកឡើងក្នុងអំឡុងពេលប្រើប្រាស់ប្រព័ន្ធចូលបែបនេះ។ លើសពីនេះ យើង
អាចទំនាក់ទំនងអាសយដ្ឋានអ៊ីមែលរបស់អ្នកទៅកាន់បណ្តាញសង្គមដើម្បីកំណត់ថាៈ តើអ្នកជាអ្នកប្រើប្រាស់បណ្ដាញសង្គមដែលពាក់ព័ន្ធរួចហើយ និងដើម្បីបង្ហោះការផ្សាយពាណិជ្ជកម្មដែល
ពាក់ព័ន្ធផ្ទាល់ខ្លួននៅលើគណនីបណ្តាញសង្គមរបស់អ្នកប្រសិនបើសមស្រប។ យើងក៏ចាប់ដៃគូជាមួយភាគីទីបីមួយចំនួនដែលអនុញ្ញាតឱ្យអ្នកចុះឈ្មោះក្នុងសេវាកម្មរបស់ពួកគេ ឬចូលរួមក្នុង
ការផ្សព្វផ្សាយរបស់ពួកគេ។
ឧទាហរណ៍៖ ក្រុមហ៊ុនមួយចំនួនអនុញ្ញាតឱ្យអ្នកប្រើលេខកម្មវិធីភក្ដីភាពរបស់អ្នក ឬការចូលសេវាកម្មអនឡាញ ដើម្បីទទួលបាន ឬចុះឈ្មោះសម្រាប់សេវាកម្មរបស់ពួកគេ ។ លើសពីនេះ
អ្នកផ្តល់គណនីបណ្តាញសង្គមរបស់អ្នកអាចអនុញ្ញាតឱ្យអ្នកភ្ជាប់គណនីបណ្តាញសង្គមរបស់អ្នកទៅគណនីសេវាកម្មអនឡាញរបស់លោកអ្នក,នៅពេលអ្នកចុះឈ្មោះក្នុងសេវាកម្មទាំងនោះយើង
នឹងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយភាគីទីបី។ ប្រសិនបើអ្នកមិនចង់ចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមរបៀបនេះទេ កុំផ្តល់លេខកម្មវិធីភាពស្មោះត្រង់ ឬ រង្វាន់
របស់អ្នកទៅភាគីទីបី កុំប្រើគណនីសេវាកម្មអនឡាញរបស់អ្នកដើម្បីចុះឈ្មោះសម្រាប់ការផ្សព្វផ្សាយពីភាគីទីបី ហើយកុំភ្ជាប់គណនីសេវាកម្មអនឡាញរបស់អ្នក ជាមួយគណនីនៅលើសេវាកម្ម
ភាគីទីបី, ទិន្នន័យដែលបានចែករំលែកតាមរបៀបនេះនឹងត្រូវបានគ្រប់គ្រងដោយគោលការណ៍ឯកជនភាពរបស់ភាគីទីបី និងមិនមែនជាគោលការណ៍ឯកជនភាពនេះទេ។
៣.៥ ការបង្ហាញព័ត៌មានរបស់លោកអ្នក តាមដែលច្បាប់បានអនុញ្ញាតិក្នុងកាលៈទេសៈមួយចំនួន យើងអាចតម្រូវឱ្យបង្ហាញ ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីអនុលោម
ទៅតាមកាតព្វកិច្ចផ្លូវច្បាប់ ឬបទប្បញ្ញត្តិនានា រួមបញ្ចូលទាំងភ្នាក់ងារអនុវត្តច្បាប់ តុលាការ និយតករ អាជ្ញាធររដ្ឋាភិបាល ឬភាគីទីបីផ្សេងទៀត ដែលយើងជឿរថាៈ វាចាំបាច់ដើម្បីអនុវត្ត
តាមកាតព្វកិច្ចផ្លូវច្បាប់ ឬបទប្បញ្ញត្តិ ឬដើម្បីការពារសិទ្ធិរបស់យើង សិទ្ធិរបស់ភាគីទីបី ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គល ឬដើម្បីស្វែងរកទប់ស្កាត់ ឬដោះស្រាយការក្លែងបន្លំ សុវត្ថិភាព ឬ
បញ្ហាសុវត្ថិភាព។
៣.៦ ទីប្រឹក្សាជំនាញ
រួមបញ្ចូលទាំងមេធាវី អ្នកបច្ចេកទេស និងសវនករដែលជួយក្នុងការដំណើរការអាជីវកម្មរបស់យើង និងការពារ ឬនាំយកការទាមទារផ្លូវច្បាប់ណាមួយ។
៣.៧ អ្នកទទួលសិទ្ធិ និងកាតព្វកិច្ច
ភាគីទីបីជាអ្នកចាត់តាំងរបស់យើង ក្នុងករណីនៃការរៀបចំឡើងវិញ ការរួមបញ្ចូលគ្នា ការផ្ទេរអាជីវកម្ម (មិនថាៈ ទាំងស្រុង ឬមួយផ្នែក) ការលក់ ការទិញ ការបណ្តាក់ទុនរួមគ្នា ការចាត់
តាំង ការផ្ទេរ ឬការរៀបចំផ្សេងទៀតនៃផ្នែកទាំងអស់ ឬផ្នែកណាមួយនៃអាជីវកម្មរបស់យើង ទ្រព្យសម្បត្តិ ឬភាគហ៊ុននឹងគោរពតាមគោលការណ៍ឯកជនភាពនេះ ដើម្បីគោរពទិន្នន័យផ្ទាល់
ខ្លួនរបស់អ្នក។
៤. ការផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេស
ដឹរៀល រីវើត អាចបង្ហាញ ឬផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់បុគ្គលខាងក្រៅ ឬអ្នកផ្ដល់សេវាកម្មនៅក្រៅប្រទេសដែលអាចមាន ឬមិនមានការការពារព័ត៌មានផ្ទាល់ខ្លួនដែលមិនស្មើភាពគ្នា ដូចនេះ ដឹរៀល រីវើត នឹងដំណើរការទៅតាមជំហ៊ាន និងវិធីសាស្ត្រផ្សេងៗ ដើម្បីឱ្យមានភាពជឿរជាក់ថាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានផ្ទេរទៅយ៉ាងសុវត្ថិភាព ហើយអ្នកដែលទទួលព័ត៌មាននោះមានកម្រិតនៃការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកបានយ៉ាងស័ក្ដិសមបំផុត ទៅតាមច្បាប់នៃប្រទេសនោះៗបានចែង។
៥. ថិរវេលានៃការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ដឹរៀល រីវើត នឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលវេលាដែលចាំបាច់យ៉ាងសមហេតុសមផល ដើម្បីឱ្យទៅដល់គោលបំណងដែលយើងទទួលបានព័ត៌មាននេះ និងដើម្បីអនុវត្តតាមច្បាប់ដែលបានចែងក្នុងករណីដែលច្បាប់មានការកែប្រែ ដឹរៀល រីវើត អាចនឹងប្រមូលព័ត៌ផ្ទាល់ខ្លួនរបស់អ្នកបន្ថែម ឬធ្វើការលុបចេញនៅព័ត៌មានទាំងនោះទៅតាមការចែងនៃច្បាប់ ដែលមានការកែប្រែប្រការណាមួយ។
៦. សុវត្ថិភាពទិន្នន័យ
ដឹរៀល រីវើត បានសង្កត់ធ្ងន់នៃភាពសំខាន់ៗក្នុងការរក្សាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក និងព្យាយាមយ៉ាងពេញទំហឹងក្នុងការការពារទិន្នន័យទាំងនោះយ៉ាងស័ក្ដិសម និងស្របទៅតាមបទដ្ឋាននៃការរក្សា និងការពារទិន្នន័យមិនឱ្យមានការខូចខាត ឬខាតបង់ឡើយ។ ការចូលដល់ កែប្រែ បំផ្លាញ ប្រើប្រាស់ បន្លំ ឬបង្ហាញ ដោយគ្មានសិទ្ធិ ឬដោយមិនស្របតាមច្បាប់, យើងនឹងពិនិត្យទៅលើទិន្នន័យទាំងនោះរួមទាំងដំណើរការតាមផ្លូវច្បាប់ដែលបានចែងទុកក្នុងអំឡុងពេលនោះៗ។
៧. សិទ្ធិនៃភាពជាម្ចាស់ព័ត៌មាន
នៅក្នុងបទបញ្ញ័តិនៃច្បាប់ និងការលើកលែងតាមច្បាប់ដែលពាក់ព័ន្ធ លោកអ្នកមានសិទ្ធិតាមការបញ្ជាក់ដូចតទៅនេះ៖
៧.១ ការចូលប្រើ៖ អ្នកអាចមានសិទ្ធិស្នើសុំចូលប្រើ ឬទទួលបានច្បាប់ចម្លងនៃព័ត៌មានផ្ទាល់ខ្លួនដែល ដឹរៀល រីវើត ប្រមូលបាន, ប្រើប្រាស់ ឬបង្ហាញព័ត៌មានអំពីអ្នកដើម្បីភាពឯកជន និង
សុវត្ថិភាពរបស់អ្នក។ ដឹរៀល រីវើត អាចស្នើសុំឱ្យអ្នកផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក មុនពេលផ្តល់ព័ត៌មានដែលបានស្នើសុំ។
៧.២ ការកែតម្រូវ៖ អ្នកអាចមានសិទ្ធិស្នើសុំការកែតម្រូវព័ត៌មានផ្ទាល់ខ្លួនដែល ដឹរៀល រីវើត បានប្រមូល, ប្រើប្រាស់ ឬបង្ហាញព័ត៌មានអំពីអ្នកឱ្យមានភាពសុក្រឹត ពេញលេញ និងមិនបង្កឱ្យ
មានការយល់ច្រឡំ។
៧.៣ ការចល័តទិន្នន័យ៖ លោកអ្នកមានសិទ្ធិទទួលបានទិន្នន័យផ្ទាល់ខ្លួនដែល ដឹរៀល រីវើត មានអំពីអ្នកដែលមានការរៀបចំជាទម្រង់រួចរាល់ ហើយតាមរយៈអេឡិចត្រូនិច និងដើម្បីផ្ញើរ ឬ
ផ្ទេរព័ត៌មានទាំងនោះទៅកាន់ឧបករណ៍បញ្ជាទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត ដែលត្រូវតែជា (ក) ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្តល់មក ដឹរៀល រីវើត និង (ខ)ក្នុងករណីដែល ដឹរៀល រីវើត បាន
ទទួលការយល់ព្រមពីអ្នកក្នុងការ ប្រមូល ប្រើប្រាស់ ឬការបង្ហាញ ឬដើម្បីអនុវត្តតាមកិច្ចសន្យារវាងយើងពីរ។
៧.៤ ការត្រួតពិនិត្យសំណុំកំណត់ (Settings)៖ យើងទទួលស្គាល់ថាៈ កង្វល់នៃឯកជនភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូច្នេះ យើងផ្តល់ជូនឧទាហរណ៍អំពីវិធីសាស្រ្តនានាសម្រាប់
លោកអ្នក ដើម្បីកំណត់លក្ខខណ្ឌតឹងរ៉ឹងចំពោះការប្រមូល ការប្រើប្រាស់ ការបង្ហាញ ឬដំណើរការព័តមានផ្ទាល់ខ្លួនរបស់អ្នក និងគ្រប់គ្រងសំណុំកំណត់សិទ្ធិឯកជនភាព (privacy settings) របស់
លោកអ្នក៖
ប្រសិនបើលោកអ្នកបានយល់ព្រមកាលពីមុនជាមួយ ដឹរៀល រីវើត ដោយប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនាៗខាងលើនោះ លោកអ្នកអាចផ្លាស់ប្តូរចិត្តរបស់អ្នក
នៅពេលណាមួយក៏បាន ដោយសរសេរជាលាយលក្ខណ៍អក្សរ ឬផ្ញើអ៊ីម៉ែលមក ដឹរៀល រីវើត ។
៧.៥ ការជំទាស់៖ លោកអ្នកមានសិទ្ធិជំទាស់ចំពោះការប្រើប្រាស់ជាក់លាក់ ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដូចជាការជំទាស់ទៅនឹងទីផ្សារផ្ទាល់។
៧.៦ ការដាក់កម្រិត៖ អ្នកមានសិទ្ធិដាក់កម្រិតទៅលើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងកាលៈទេសៈមួយចំនួន។
៧.៧ ការលុបចោល៖ អ្នកមានសិទ្ធិស្នើសុំឱ្យយើងលុប ឬលុបទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលប្រើប្រាស់ ឬបង្ហាញអំពីអ្នក, ទោះយ៉ាងណាក៏ដោយ យើងមិនមានកាតព្វកិច្ចធ្វើដូច្នេះទេ ប្រសិន
បើ យើងត្រូវការរក្សាទិន្នន័យបែបនេះ ដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ ឬបង្កើត អនុវត្ត ឬការពារការទាមទារផ្លូវច្បាប់។
៧.៨ ដាក់ពាក្យបណ្តឹង៖ អ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើអ្នកជឿរថាការប្រមូល ប្រើប្រាស់ ឬការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកគឺខុសច្បាប់ ឬមិន
អនុលោមតាមច្បាប់ការពារទិន្នន័យជាធរមាន។
៨. អ្នកត្រូវបានជូនដំណឹងនៅពេលដែលដឹរៀល រីវើត ប្រមូល និងប្រើប្រាសព័តមានផ្ទាល់ខ្លួនដោយគ្មានការយល់ព្រមពីអ្នកបើសិត្ថនៅក្រោកាលៈទេសៈខាងក្រោម៖
❖ ព័ត៌មានផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ និងការការពារជាតិ
❖ ព័ត៌មានផ្ទាល់ខ្លួនដែលមិនត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងលទ្ធផលស្ថិតិ ឬការស្រាវជ្រាវ ដែលបម្រើផលប្រយោជន៍សាធារណៈ
❖ ព័ត៌មានផ្ទាល់ខ្លួនមានសារៈសំខាន់សម្រាប់សុវត្ថិភាពសាធារណៈ សុខភាពសាធារណៈ និងផលប្រយោជន៍សាធារណៈសំខាន់ៗ
❖ ព័ត៌មានផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងការសើបអង្កេតបទឧក្រិដ្ឋ, ការកាត់ទោស, ការកាត់ក្តី ឬការអនុវត្តសាលក្រម
❖ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានដាក់ជាសាធារណៈដោយការសម្រេចចិត្តរបស់ម្ចាស់
❖ ព័ត៌មានផ្ទាល់ខ្លួនដែលមានសារៈសំខាន់ដើម្បីរក្សាសុវត្ថិភាព និងស្ថេរភាពប្រតិបត្តិការផលិតផល និង/ឬ សេវាកម្មផ្តល់ឱ្យ ដែលមានដូចជា ការរុករក និងដោះស្រាយកំហុសនៃផលិតផល
និង/ឬ សេវាកម្ម។
៩. ការបោះបង់ ឬលុបចោលសេវាកម្ម ឬគណនី ដឹរៀល រីវើត
សូមចំណាំថាការលុបចោលគណនី ដឹរៀល រីវើត នឹងមិនរារាំងអ្នកពីការប្រើប្រាស់រាល់គ្រប់ផលិតផល និងសេវាកម្ម, ដើម្បីការពារសិទ្ធិស្របច្បាប់របស់លោកអ្នក និងអ្នកដទៃទៀត ដឹរៀល រីវើត
នឹងធ្វើការកាត់សេចក្តីថាៈ គួរនឹងគាំទ្រការស្នើសុំការលុបចោលរបស់អ្នកឬទេ? ដោយធ្វើការផ្អែកទៅលើសេវាកម្ម និងផលិតផលនាៗ របស់ដែលអ្នកប្រើ។
ឧទាហរណ៍៖
- ប្រសិនបើនៅមានការទាក់ទងទឹកប្រាក់ពីគណនីរបស់អ្នក យើងមិនអាចគាំទ្រសំណើរបស់អ្នកភ្លាមៗទេ។
- ប្រសិនបើអ្នកចង់លុបចោលគណនី ដឹរៀល រីវើត របស់លោកអ្នក, អ្នកអាចធ្វើតាមជំហាននៅក្នុងការកំណត់សម្រាប់ការស្នើសុំលុបគណនីអាចត្រូវចំណាយពេល០១(មួយ)សប្ដាហ៍ក្រោយការ
ស្នើសុំលុបគណនី ក្នុងករណីគណនីនោះៗមានពិន្ទុឬអត្ថប្រយោជន៍នៅសល់។
១០. ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
គោលការណ៍ឯកជនភាពនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយ ដោយផ្អែកទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើវិវាទ ភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទង
នឹងគោលការណ៍ឯកជនភាពនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេ នោះភាគីអាចបញ្ជូនវិវាទនេះទៅដោះស្រាយនៅតុលាការ
មានសមត្ថកិច្ច នៃប្រទេសកម្ពុជា។
១១. ព័ត៌មានបន្ថែមទំនាក់ទំនងនឹងដឹរៀល រីវើត
ដឹរៀល រីវើត សូមស្វាគមន៍ចំពោះរាល់គ្រប់សំណួរ មតិយោបល់ សំណើ និងការចែករំលែកក្ដីកង្វល់របស់លោកអ្នក ពាក់ព័ន្ធនឹងបញ្ហាឯកជនភាពនេះ។ ប្រសិនបើលោកអ្នកមានសំណួរផ្សេងៗអំពី
គោលការណ៍ឯកជនភាពនេះ ឬក៏ការប្រើប្រាស់សេវាកម្មរបស់ ដឹរៀល រីវើត ឬមានបំណងដកខ្លួនចេញពីការទំនាក់ទំនងជាមួយនឹង ដឹរៀល រីវើត ឬក៏ចង់ដាក់សំណើពាក់ព័ន្ធនឹងការទុកដាក់ព័ត៌
មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយ ដឹរៀល រីវើត
សូមទាក់ទងមកកាន់ ដឹរៀល រីវើត តាមរយៈ ៖
លេខទូរស័ព្ទ៖ ០៧០ ២៣៣ ៥៧៧
សារអេឡិចត្រូនិក៖ info@therealreward.com
តាមរយៈអាសយដ្ឋាន៖ #B២-០១៥ អគារ The Elysee ជាន់ទី ២, ភូមិ ១៤, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ១២៣០១
ម៉ោងធ្វើការ៖ 8:00 ព្រឹក - 6:00 ល្ងាច (លើកលែងថ្ងៃឈប់សម្រាក) / មានបញ្ហាការប្រើប្រាស់អាចជូនដំណឹងបាន 24/7